អំណោយស្បៀងអាហារ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់សិស្សសាលាបឋមសិក្សាព្រះម្លូ


នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ឯកឧត្តម​ ញ៉ូវ​ សុង​ សមាជិកព្រឹទ្ធសភា ឧត្ដមសេនីយ៍ត្រី កែវ សារ៉េត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១៤ ព្រមទាំងក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំនូវអំណោយស្បៀងអាហារ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់សិស្សសាលាបឋមសិក្សាព្រះម្លូ ចំនួន ២នាក់ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្អូនទាំងពីរនាក់នេះមានកាយសម្បទាមិនគ្រប់លក្ខណៈ។

តមកក្នុងថ្ងៃដដែល ឯកឧត្តមក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំនូវអំណោយស្បៀងអាហារ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ជួបការលំបាក ដែលមានកូនចំនួន ៨នាក់ ស្ថិតនៅក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕