អភិបាលខេត្តកែប​ បានបន្តចុះពិនិត្យទំនប់អូរថ្ម


ព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០​ នេះ បន្ទាប់ពីចុះសួរសុខទុក្ខ និងផ្តល់នូវអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ រួចមក​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្តកែប​ បានបន្តចុះពិនិត្យទំនប់អូរថ្ម ដែលមានប្រវែង១,១៦០ ម៉ែត្រ ដោយមានសក្តានុពលអាចស្រោចស្រពលើផ្ទៃដីបាន ៥០៥ ហិកតា(រដូវវស្សា) រដូវប្រាំងបាន ៦០ ហិកតា និងដើមរដូវបាន ១២០ ហិកតា និងដំណំារួមផ្សំបាន ៣០ ហិតា ដែលមានប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីទំនប់នេះចំនួន ៥៧០គ្រួសារ។ ព្រមជាមួយនេះ ឯកឧត្តមក៏បានណែនាំដល់មន្ទីរ អង្គភាពជំនាញ់ពាក់ព័ន្ធត្រូវខិតខំមើលថែរក្សាទំនប់នេះអោយបានល្អ​ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការប្រកបរបរ​ ដំណាំដាំដុះ​ និងដំណាំរួមផ្សំផ្សេងៗក្នុងការលើកកម្ពស់ជីវភាពគ្រួសារ៕