ឯកឧត្តមកែវ រតន: អញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឲ្យប្រើប្រាស់នូវថាមពលអគ្គិសនី ដល់ប្រជាជន


នៅថ្ងៃទី២០ ខែកុម្ភៈ​​ ឆ្នាំ២០១៧​ ឯកឧត្តមកែវ​ រតន: ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា​ ឯកឧត្តមបណ្ឌិត​ ទី​ នរិន្ទ​ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ និងគណអភិបាលស្រុកក្រូចឆ្មារ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឲ្យប្រើប្រាស់នូវថាមពលអគ្គិសនី​ ដល់ប្រជាជនដែលរស់នៅលើឃុំកោះពីរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ប្រមាណ៦០១គ្រួសារ និងបានផ្សព្វផ្សាយអំពីការកំណត់ថ្លៃលក់ថាមពលអគ្គិសនីដល់ប្រជាលរដ្ឋដែលប្រើប្រាស់​ពីមុន​ ២៥០០រៀល/kwh ធ្លាក់ចុះមកនៅត្រឹមតែតម្លៃ​ ៤៨០រៀល​/kwh ៦១០រៀល/kwh ៧៩០រៀល/kwh ។