រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីនីតិវិធីនៃការដោះដូរស្ថានីយប្រេងឥន្ធនៈសូគីមុិចច្រមុះជ្រូកក្បាលថ្នល់


នារសៀល ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីនីតិវិធីនៃការដោះដូរស្ថានីយប្រេងឥន្ធនៈសូគីមុិចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍកែលម្អប្រព័ន្ធចរាចរណ៍នៅចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ( ២៧១ ) និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ60m )។