លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំស្តីពី កិច្ចសហការផ្តល់មេធាវី នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងបញ្ហាពាក់ព័ន្ធនានា


នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២រសៀល លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំស្តីពី កិច្ចសហការផ្តល់មេធាវី នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងបញ្ហាពាក់ព័ន្ធនានា នាទីស្តីការក្រសួងយុត្តិធម៌ ដែលមាន
សមាសភាពចូលរួមដូចខាងក្រោម៖
– ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងសហភាតា
– ឯកឧត្តម កេង សុមារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃ គ.យ.ក.ស រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋាន
– តំណាងក្រុមការងារទាំង៤ នៃ គ.យ.ក.ស