ឧត្តម អ៊ុក ប៊ុនឈឿន បើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងកម្មវិធីចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុក ឃុំ


នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព​ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យ និងសម្រេចលើគម្រោងកម្មវិធីចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុក ឃុំ ដើម្បីស្វែងយល់ និងរិះរកដំណោះស្រាយ ការប្រឈម របស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ​នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នាពេលខាងមុខ៕​