ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈកម្មាធិការបក្សខេត្តយូណាន់


រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាបអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តម លី សៀវសាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈកម្មាធិការបក្សខេត្តយូណាន់ និងជារដ្ឋមន្ត្រីទទួលបន្ទុកគណៈចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តយូណាន់ និងសមាជិកប្រតិភូ នៅសណ្ឋាគារបូរីអង្គរ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្តយើងទាំងពីរឲ្យបានកាន់តែប្រសើរថែមទៀត។
ឯកឧត្តម បណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម បណ្ឌិត ជូនពរឲ្យការស្នាក់នៅ និងបំពេញទស្សនកិច្ចរបស់ឯកឧត្តម ប្រធានប្រតិភូ និងសមាជិកទាំងអស់ទទួលបានជោគជ័យ និងសូមឲ្យដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកុំបីខាន។