អភិបាលខេត្តកំពង់ចាម និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អញ្ជើញប្រគល់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន និងបណ្ណសរសើរដល់លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងខេត្តកំពង់ចាមដែលមានស្នាដៃល្អ ក្នុងការដឹកនាំ និងការបង្រៀនសិស្ស


នារសៀល ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេើចូលជាមួយ ឯកឧត្ដម បណ្ឌិត សភាចា រ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា បានអញ្ជេីញប្រគល់ពានរង្វាន់ និងផ្តល់បណ្ណសសេីរជូនលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនល្អ និងនាយកល្អ ក្នុងការគ្រប់គ្រងសាលារៀនក្នុងខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា បានថ្លែងថា នេះជាសិមិទ្ធផលមួយការចូលរួមបណ្តុះបណ្តាល បង្ហាត់បង្រៀនសិស្សានុសិស្សឲ្យបានល្អ និងគោរពតាមតួនាទីរបស់ដាក់ក្រសួងដែលបានដាក់ជូន ទោះបីជាកម្ពុជាយេីងស្ថិតក្នុងការផ្អាក់បណ្តោះអាសន្ន បង្រៀនតាមសាលារៀនក៍ដោយ ក៍ប៉ុន្តែយេីងអាចបង្រៀនតាមប្រពន្ធ័អ៉ឺធឺណេត សម័យបច្ចេកវិទ្យាទំនេីបកម្ម ស្របតាមដំណេីរការកែទម្រង់របស់រាជរដ្ឋាភិបាលផង ។

គូសបញ្ចាក់ផងដែរថា លោកគ្រូ អ្នក គ្រូ ដែលទទួលបានពានរង្វាន់ និងបណ្ណ័សសេីរពី សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន ក្នុងខេត្តកំពង់ចាម មានចំនួន១៥នាក់ ក្នុងនោះដែរ នាយកសាលាដែលដឹកនាំល្អ មានចំនួន៥នាក់ គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ដែរ៕