ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានធ្វេីការជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្រ្តអូរថ្ម


នៅថ្ងៃ​ចន្ទ ១០រោច​ ខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានធ្វេីការជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្រ្តអូរថ្ម ។ ប្រព័ន្ធនេះអាចមានលទ្ធភាពស្រោចស្រព រដូវវស្សាបាន ៥០៥ហិកតា ប្រាំង ៦០ហិកតា ដំណាំរួមផ្សំ ៣០ហិកតា លើ ៥៧០គ្រួសារ ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ការងារជួសជុល និងថែទាំរួមមាន ៖
-ជួសជុលទំនប់ប្រវែង ១១៦០ម៉ែត្រ
-ស្តារប្រឡាយមេប្រវែង ១៩០០ម៉ែត្រ
-ជួសជុល ទ្វារទឹកលើទំនប់ចំនួន ០៣កន្លែង
-ជួសជុលទ្វារដោះទឹកចំនួន ០១កន្លែង
-ជួសជុលសំណង់ស្ទាក់ទឹកលើប្រឡាយមេចំនួន ០២កន្លែង ៕