លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធ៌ម


ខេត្តកែប៖ ព្រឹកថ្ងៃច័ន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធ៌ម រយះពេល១សប្តាហ៍ ដែលមានសិក្សាកាមចំនួន៩៧នាក់ ស្រី១៥នាក់ មកពីការិយាល័យជំនាញថ្នាក់ខេត្ត និងក្រុង ស្រុក។

ក្នុងឱកាសនោះក៏មានវត្តមានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យពាក់ព័ន្ធ និងអធិការនគរបាលក្រុង ស្រុក សរុបចំនួន១១២នាក់ អញ្ជើញចូលរួមផងដែរ ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ សាន គន នាយការិយាល័យបណ្តុះបណ្តាលបានឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត គិតពីដើមឆ្នាំមកដល់ខែនេះបានបើកវគ្គសិក្សារយះពេលខ្លី (មួយសប្តាហ៍) បានចំនួន៦វគ្គ ដែលមានសិក្ខាកាមចូលរៀនចំនួន២១៣នាក់ ស្រី៣៥នាក់ ។

មានប្រសាសន៍ទៅកាន់ពិធី លោកឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្ត បានជំរាបជូនពីសភាពការណ៍សង្គមបច្ចុប្បន្ន និងបានកោតសរសើរចំពោះអង្គភាពពាក់ព័ន្ធ ដែលខិតខំបង្កើតវគ្គសិក្សារៀនសូត្រ ព្រមទាំងធ្វើឱ្យការសិក្សាក្នុងវគ្គនីមួយៗមានភាពរលូន សម្រេចបានជោគជ័យគ្រប់ៗវគ្គផងដែរ ។

បន្ថែមពីនេះលោក ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមដែលបញ្ចប់វគ្គសិក្សាត្រូវយកចំណេះដឹងទៅបំរើការងារក្នុងអង្គភាពឱ្យចំគោលដៅ ដើម្បីធានាសម្រេចបានការងារជំនាញដែលអនុវត្តប្រចាំថ្ងៃ និងទ្រោលដោះស្រាយសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ជូនប្រជាជនក្នុងមូលដ្ឋាន ។

ដើម្បីពង្រឹងរបៀបរបបការងារឱ្យល្អប្រសើរបន្ថែមទៀត មន្ត្រីកងកំលាំងត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់មន្ត្រីកងកំលាំងនគរបាលជាតិ និងត្រូវចេះសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ ៕