សម្តេច ភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម ស៊ិន ចិត្រា


រសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ស៊ិន ចិត្រា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម ស៊ិន ចិត្រាត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ ៨០-៨២ ផ្លូវA១៥(បុរីប៉េងហួតបឹងស្នោ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…។