អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី


រសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅសាលប្រជុំសាលាខេត្តកណ្តាល។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ មាន៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងក្រុមហ៊ុន OCIC លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុក លោក នាយក នាយករងទីចាត់ការចំណុះរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរឃុំ សង្កាត់ពាក់ព័ន្ធសរុបចំនួន ២៤រូប. ៕