អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន ៦០ គ្រួសារ


(ស្រុកស្វាយចេក) នាព្រឹកថ្ងៃអាទិត្យទី២១ មិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយ ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សោភ័ណ ឯកឧត្តម អ៊ី ឡុង តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន ៦០ គ្រួសារ នៅឃុំស្លរក្រាម ស្រុកស្វាយចេក ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន ៖
– អង្ករ ចំនួន ២០គីឡូក្រាម
– ទឹកត្រី ចំនួន ០១យួរ
– ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
– ត្រីខ ចំនួន ០១យួរ
– មួក ចំនួន ០១
– មី ចំនួន ០១កេះ ។