ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សៀវភៅអប់រំសុខភាពខ្លី (គ្មានឱកាសសម្រាប់វីរ៉ុសកូរ៉ូណា)


នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតី ក្នុងពិធីប្រគល់សៀវភៅអប់រំសុខភាពខ្លី «គ្មានឱកាសសម្រាប់វីរ៉ុសកូរ៉ូណា» ដែលជាការបរិច្ចាគរបស់អង្គការ សង្គ្រោះសត្វព្រៃជូនដល់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណអង្គការ សង្គ្រោះសត្វព្រៃដែលបានចងក្រងនិងបោះពុម្ពផ្សាយ សៀវភៅអប់រំខ្លីនេះដើម្បីជាឧត្តមប្រយោជន៍ក្នុងការទប់ស្កាត់និងបង្ការឆ្លងជំងឺកូវីដ ១៩។ ឯកឧត្តមថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យ លាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់កន្លែងចាំបាច់ និងការទប់ស្កាតនិងបង្ការកុំឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍។