ថ្ងៃអង្គារ ៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សកម្មភាព យ៉ាង សកម្មរបស់ បង ប្អូន អ៊ុ ពូ មីង ក្នុងការងារសំអាតអនាម័យ ដេីម្បី សោភណភាព និងសុខភាព របស់ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាមួយគ្នានេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នា អនាម័យផ្តើមចេញពីយើងទាំងអស់គ្នា គ្រប់ផ្ទះមានអនាម័យល្អ គ្រប់ភូមិមានបរិស្ថានល្អ គ្រប់ឃុំ សង្កាត់ ពិតជាទទួលបានផាសុខភាព៕
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយ បង ប្អូន អ៊ុ ពូ មីង ដែលធ្វេីការខាងអនាម័យ ក្នុងក្រុងខេមរភូមិន្ទ
