ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានប្រជុំជាមួយឯកឧត្តម ហ៊ុន ម៉ានី ដើម្បីពិភាក្សា​លើ​ការជំរុញ​ការផ្តល់​ការអប់រំ​ឌីជីថល ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែមានប្រសិទ្ធភាព


ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និងកីឡា បានប្រជុំជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និងទេសចរណ៍នៃ​រដ្ឋសភា​ដើម្បី​បន្តពិភាក្សា​លើ​ការជំរុញ​ការផ្តល់​ការអប់រំ​ឌីជីថល ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែមានប្រសិទ្ធភាព ជាពិសេស​ក្នុង​ការសហការ គាំទ្រ​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុង​ការ​បង្កើតជា​ APP E-Learning នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នា​ទីស្ដីការក្រសួង។