ក្រុមការងារអន្តរក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំលើគម្រោង ចំនួន ០៧គម្រោង


នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការលទ្ធកម្មនៃក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំលើគម្រោង ចំនួន ០៧គម្រោង ស្ថិតក្នុងខេត្តសៀមរាប រួមមាន ៖
១.ប្រព័ន្ធធារាសាស្ត្រ តាសោម ស្ថិតនៅឃុំតាសោម ស្រុកអង្គរជុំ
២.ប្រព័ន្ធធារាសាស្ត្រគោកធ្នង់ ស្ថិតនៅឃុំចាឈូក ស្រុកអង្គរជុំ
៣.ប្រព័ន្ធធារាសាស្ត្រកិល ស្ថិតនៅឃុំពួក ស្រុកពួក
៤.ប្រព័ន្ធធារាសាស្ត្រថ្មល់បុស្សគរ ស្ថិតនៅឃុំ គោកធ្លកក្រោម ស្រុកជីក្រែង
៥.ប្រព័ន្ឋធារាសាស្ត្រក្សាក ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង
៦.ប្រព័ន្ឋធារាសាស្ត្រកណ្តោល ស្ថិតនៅឃុំ ពង្រលើ ស្រុកជីក្រែង
៧.ប្រព័ន្ឋធារាសាស្រ្តដូនកាយថ្មី ស្ថិតនៅឃុំស្នូល ស្រុកក្រឡាញ់ ៕