ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវាយតម្លៃវឌ្ឍនភាពនៃការងារជួសជុលបន្ទាន់ប្រព័ន្ធស្រោចស្រពចំនួន ០៣កន្លែង ក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យវាយតម្លៃវឌ្ឍនភាពនៃការងារជួសជុលបន្ទាន់ប្រព័ន្ធស្រោចស្រពចំនួន ០៣កន្លែង នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមមាន ៖
១-ប្រព័ន្ធធារាសាស្ត្ររូងក្រពើ ស្ថិតនៅឃុំពាមជីលាំង
២-ប្រព័ន្ធស្រោចស្រពក្រពើអាយ ស្ថិតនៅឃុំពាមជីលាំង
៣-ប្រព័ន្ធស្រោចស្រពព្រែកតាអុិត មានទីតាំងនៅឃុំបឹងព្រួល ប្រព័ន្ធទាំងបីខាងលើ បានចាប់ផ្តើមអនុវត្តជួសជុល នៅដើមខែមិថុនា ឆ្នាំ២០២០ និងគ្រោងបញ្ចប់រួចរាល់ នៅដើមខែកក្កដា ឆ្នាំ២០២០ នាពេលខាងមុខនេះ ៕