លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ អញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំង


នៅវេលាម៉ោង ១០៖៣០ នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ជាទីគោរពសក្ការៈនៃយើង នៅព្រះបរមរាជវាំង។ បន្ទាប់ពីជំនួបសវនាការថ្វាយបង្គំ​គាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ នៅវេលាម៉ោង ១១៖២៥ នាទីព្រឹកថ្ងៃដដែលនេះ​ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យនិងស្តូបព្រះបរមរតនកោដ្ឋ ។​