ក្រសួងធនធានទឹក និងឧតុនិយមខេត្តតាកែវ ចាប់បើកការដ្ឋានដំណើរការសាងសង់ប្រឡាយមេកោះក្អែក


គម្រោងសាងសង់ប្រឡាយមេកោះក្អែក ប្រវែង ៦.០០០ ម៉ែត្រ និងសំណង់សិល្បការតូចធំ សរុបចំនួន ១៨ កន្លែង ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ។ ប្រឡាយមេនេះ មានតួនាទីជាប្រឡាយនាំទឹកពីអាងទឹកខ្ពបត្របែក ទៅបម្រើឱ្យការងារបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ៩៨០ ហិកតា ស្រូវប្រាំង ចំនួន ៨៥ ហិកតា ដំណាំរួមផ្សំ ចំនួន ៣១ ហិកតា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអូរសារាយ និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ៕