ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០


កាលពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ដើម្បីរក្សាគម្លាតសង្គម ធនាគារជាតិនៃកម្ពុជាបានបន្ថយចំនួនមន្ត្រីចូលរួមត្រឹម ១០៩រូប ដែលជាថ្នាក់ដឹកនាំ ថ្នាក់នាយកដ្ឋាន និងប្រធានសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត។ ឯកឧត្តម ទេសាភិបាល ក៏បានស្នើឱ្យថ្នាក់ដឹកនាំដែលបានចូលរួម ផ្សព្វផ្សាយបន្តនូវខ្លឹមសារសន្និបាតនាពេលនេះឱ្យបានទូលំទូលាយទៅដល់មន្ត្រី-បុគ្គលិកនៅតាមនាយកដ្ឋាននិងអង្គភាពរៀងៗខ្លួន និងប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាគម្លាតសង្គមនិងអនាម័យ ដើម្បីរួមចំណែកបង្ការការឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីទទួលបានរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ សូមចូលទៅកាន់៖ https://www.nbc.org.kh/…/Semi%20Annual%20Report%202020%20KH…