ឯកឧត្ដម ឡុង ប៉ុណ្ណាសុីរីវត្ថិ ដឹកនាំកិច្ចប្រជុំក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញព័ត៌មានសង្គម របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:


នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញព័ត៌មានសង្គម ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ប៉ុណ្ណាសុីរីវត្ថិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញព័ត៌មានសង្គម ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើសមាសភាពក្រុមការងារកែសម្រួលថ្មីរបស់ក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញព័ត៌មានសង្គម ព្រមទាំងពិនិត្យបែងចែកភារកិច្ច ការទទួលខុសត្រូវ ដើម្បីអោយយន្តការអនុវត្តនៃក្រុមការងារនេះ កាន់តែមានប្រសិទ្ធភាពខ្ពស