ឯកឧត្តម ឡេង ប៊ុងតេង អញ្ជើញសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ


នាវេលាម៉ោង៨.០០នាទីព្រឹកថ្ងៃព្រហស្បតិទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ
នៅទីស្នាក់ការគណបក្សសង្កាត់ជ្រោយចង្វារ បានរាបចំពិធីសំណេះសំណាលនិងចែកជូននៅគ្រឿងឧបភោគ បរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្តម គួច ហៃ អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងក្រុមការងារព្រឹទ្ធសភា លោកចៅសង្កាត់ លោក ស្រីចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តមបណ្ឌិត ឡេង ប៊ុនតេងក៏បានក្រេីនរំលឹកសូមអោយបងប្អូនមានអនាមយ៏ល្អ និងការពារខ្លួននិងក្រុមគ្រួសារពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ផងដែរ ៕