ជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ និង​​ឯកឧត្តម​ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ


នាសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងសមាជិកសមាគមសាលាត្រាជូ ដើម្បីទទួលជួបសម្តែងការគួរសម ។ នៅក្នុងជំនួបនេះ តំណាងសមាគមសាលាត្រាជូ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ឱ្យបានជ្រាបអំពីបេសកកម្ម និងវឌ្ឍនភាពការងាររបស់សមាគមសាលាត្រាជូកន្លងមក ក្នុងការស្រាវជ្រាវអត្ថបទច្បាប់ដែលមានលក្ខណៈវិទ្យា សាស្រ្ត និងផ្សព្វផ្សាយច្បាប់ដល់សាធារណជន។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាគមសាលាត្រាជូបន្តបេសកកម្ម និងបុព្វហេតុរបស់ខ្លួនក្នុងការផ្សព្វផ្សាយច្បាប់ ដែលជាការចូលរួមចំណែកនៅក្នុងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌។