ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ដឹកនាំគ្រឿងចក្រចុះកាយប្រឡាយ ០១ ខ្សែ


ឆ្លើយតបភ្លាមៗទៅនឹងតម្រូវការទឹករបស់បងប្អូនប្រជាកសិករសម្រាប់បន្តផ្គត់ផ្គង់ដំណាំស្រូវប្រាំង (ធ្វើលើកទី ២) ប្រមាណ ៣៧០ ហិកតា ស្ថិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដឹកនាំគ្រឿងចក្រចុះកាយប្រឡាយ ០១ ខ្សែ ប្រវែង ៣.០០០ ម៉ែត្រ ដើម្បីនាំទឹកពីព្រែកនៀល ទៅជូនបងប្អូនប្រជាកសិករ សម្រាប់ស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ៕