រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រការគាំទ្រមតិលើវិស័យរៀបចំដែនដីនគរូបនីយកម្ម


នាព្រឹកថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រការគាំទ្រមតិលើវិស័យរៀបចំដែនដីនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លីក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំងប្រាំបីដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ៕