នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចំនួន២៥៣គ្រួសារ ក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា លោកស្រី គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងអញ្ជើញចូលរួមពី ព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្តភ្នំតារូងតារាជ) លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក គង់ រិទ្ធា ប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ និងស.ស.យ.ក.ស្រុក អាជ្ញាធរឃុំ ភូមិ គណៈកម្មការវត្ត ប្រជាពលរដ្ឋ ។
អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ ១៥គីឡូក្រាម អំបិល១គីឡូក្រាម ស្ករស ០,៥០គីឡូក្រាម ប៊ីចេង១គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប ត្រីខ៥កំប៉ុង មី១៥កញ្ចប់ ទឹកផ្លែឈើ ៣កំប៉ុង សៀង ១ដប ទឹកដោះគោ ១កំប៉ុង ឆៃប៉ូវ ០,៥០គីឡូក្រាម និងថវិកា ១០,០០០រៀល៕
លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចំនួន២៥៣គ្រួសារ
