នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពត និងមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សាដែលកំពុងខ្វះខាតទឹកជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ លេីផ្ទៃដី ៤៥០ហិកតា ស្ថិតក្នុងឃុំស្តេចគង់ខាងជេីង និងឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ កិច្ចអន្តរាគមន៍នេះប្រេីប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង ដោយបូមទឹកចេញពីប្រព័ន្ធប្រឡាយមេស្បូវអណ្តែត ដែលមានប្រភពទឹកពីព្រែកទូកមាស ៕
មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សាដែលកំពុងខ្វះខាតទឹកជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ
