ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៍មានខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងព័ត៌មាន អភិបាលរងខេត្ត មន្ទីរ -អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូបទៀត។

យោងតាមប្រកាសលេខ២៣៧ ព.ម ប្រក របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោកស្រី សម ផល្លា ជាប្រធាន មន្ទីរព័ត៍មានខេត្ត កំពង់ចាម ជំនួស លោក ជា ក្រូច ដែលត្រូវបានចូលនិវត្តន៍ ៕