នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាស្តីពី សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩


នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីគ្រប់ខេត្តក្រុង ក្រសួងពាក់ព័ន្ធ សមាគម/សហព័ន្ធសហគ្រិនស្រ្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលចំណង៖ ពង្រឹងយន្តការថ្នាក់ក្រោមជាតិ(មន្ទីរកិច្ចការនារី និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី) ដើម្បីគាំទ្រស្រ្តីនៅតាមសហគមន៍ ក្នុងការធ្វើធុរៈកិច្ចអាជីវកម្ម ជាពិសេសនៅក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរក៏មានវេទិកាតុមូលដែលអោយអ្នកចូលរួមអាចទទួលបាន៖ ១.ស្ថានភាព និងបញ្ហាប្រឈមរបស់ស្រ្តីសហគ្រិន ជាពិសេសក្នុងកំឡុងពលេកូវីដ-១៩ ២.ក្របខ័ណ្ឌនយោបាយ និងកម្មវិធីផ្សេងៗ ដែលកំពុងមាន រឺអាចនឹងមានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ៣.ឧបករណ៍សម្រាប់ប្រតិបត្តិការ E-Commerce ដើម្បីលើកកម្ពស់ផលិតផលរបស់ ស្រ្តីនៅតាមសហគមន៍ ដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ។