លោកជំទាវ មុិញ កុសនី អញ្ជើញដឹកនាំប្រជុំ អនុគណ:កម្មការបច្ចេកទេស នៃក្រុមការងារស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ


នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធាននៃអនុគណៈកម្មការ បច្ចេកទេស នៃក្រុមការងារស្រាវជ្រាវនិងចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងកែសម្រួលលើឯកសារភ្លេង និងចម្រៀងកំដររបាំព្រះរាជទ្រព្យ ដែលក្រុមការងារបានរៀបចំឡើង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ លោក លោកស្រី សិល្បករ សិល្បការិនីដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារស្រាវជ្រាវ ជាច្រើនរូប។