នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានធ្វេីការបូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក បន្ទាប់ពីទឹកដែលហូរពីអាងទឹកស្ទឹងស្រែង១ បានហូរចូលមកដល់ក្នុងអាងទឹកស្ពានស្រែង ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់។
ប្រជាជនបានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដែលកំពុងជួបការខ្វះខាតទឹកបានទាន់ពេលវេលា ៕
ឯកឧត្តម ពេជ្រ វាសនា អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានធ្វេីការបូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក ក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់
