ឯកឧត្តម អន ស៊ុំ និង ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីដាំដើមក្ងោកថែរក្សាបរិស្ថាន ដើម្បីកែលម្អសោភ័ណភាពទីក្រុងស្អាត ក្នុងក្រុងសិរីសោភ័ណ


នាថ្ងៃអាទិត្យ ទី១៩ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីដាំដើមក្ងោកថែរក្សាបរិស្ថាន ដើម្បីកែលម្អសោភ័ណភាពទីក្រុងស្អាត នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំពិធីដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកជំទាវ នួន សុភ័ណ ឯកឧត្តម អុី ឡុង សមាជិក សមាជិការដ្ឋសភា ឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាល ក្រុមប្រឹក្សាក្រុង និងមន្រ្តីរាជការ ប្អូនៗស្ម័គចិត្ត និងសង្គមស៊ីវិល យុវជនកាយរិទ្ធ កាកបាទក្រហម សសយក ក្រុមកង់ សហក្រិនឡើងភ្នំ បានរួមយ៉ាងច្រើនកុះករ។