ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យគណៈប្រតិភូហុងកុង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំវក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យគណៈប្រតិភូហុងកុង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ដើម្បីសិក្សាស្វែងយល់ឱកាសក្នុងការវិនិយោគនៅកម្ពុជា ។