ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់បេសកកម្ម ក្នុងខេត្តតាកែវម


នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់បេសកកម្ម ដោយបានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង និងស្ថានីយគុណភាពទឹកក្រោមដីស្វ័យប្រវត្តិចំនួន ០១កន្លែងរួមមាន ស្ថានីយដូនកែវ ស្ថានីយស្ពានកំពង់រាប និងស្ថានីយទឹក្រោមដីកំពង់រាប ដែលស្ថិតក្នុងខេត្តតាកែវ។ ក្រុមការងារបាន ៖
-ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ព្រមទាំងត្រួតពិនិត្យទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបករណ៍
-កាប់សម្អាតទីធ្លាស្ថានីយជៀសវាងប៉ះពាល់ដល់ឧបករណ៍ ព្រមទាំងសម្អាតផ្ទាំងស្រូបកម្ដៅថ្ងៃផងដែរ ៕