ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការចុះត្រួតពិនិត្យមេីលស្ថានភាពទឹកនៅទំនប់អាងទឹក ចំនួន ០៣កន្លែង ក្នុងខេត្តកែប


ព្រឹកថ្ងៃអង្គារ ១កេីត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តកែប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានធ្វើការចុះត្រួតពិនិត្យមេីលស្ថានភាពទឹកនៅទំនប់អាងទឹក ចំនួន ០៣កន្លែង ៖
១.ទំនប់អូរថ្ម ស្ថិតនៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
២.ទំនប់ភ្នំវល្លិ៍ ស្ថិតនៅភូមិ ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៣.ទំនប់ឃុំ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ៕