ការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង


នៅថ្ងៃអង្គារ ១កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម រួមនិងមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យវាយតម្លៃការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង រួមមាន ៖
១ ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ស្ថិតនៅឃុំរាប ស្រុកពារាំង
២ ប្រព័ន្ធធារាសាស្ត្រកញ្ចំ ស្ថិតនៅឃុំ កញ្ចំ ស្រុកពារាំង
៣ ប្រព័ន្ធធារាសាស្រ្តបារាយណ៏អណ្តែត ស្ថិតនៅសង្កាត់បារាយណ៏ ក្រុងព្រៃវែង
៤ ប្រព័ន្ធធារាសាស្ត្រទួលស្គារ ស្ថិតនៅសង្កត់តាកោរ ក្រុងព្រៃវែង
៥ ប្រព័ន្ធធារាសាស្ត្របូពាណ៌ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច
៦ ប្រព័ន្ធធារាសាស្ត្រពោធិបូរី ស្ថិតឃុំបឺងដោល ស្រុកព្រះស្តេច
៧ ប្រព័ន្ធធារាសាស្ត្រប្រមូលដុំ ស្ថិតនៅឃុំស្មោងខាងជើង ស្រុកកំចាយមារ
៨ ប្រព័ន្ធធារាសាស្ត្រស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ
៩ ប្រព័ន្ធធារាសាស្ត្រស្ទឹងក្តារ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ
១០ ប្រព័ន្ធធារាសាស្ត្រស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ
១១ ប្រព័ន្ធធារាសាស្ត្រតាមៈ ស្ថិតនៅឃុំក្រប៉ៅ ស្រុកកំចាយមារ ៕