ឯកឧត្តម វ៉ាន់ មុនីនាថ បានជួបប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) បានជួបប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការងារទីក្រុងនិរន្តរភាព អាគារបៃតង យានយន្តអគ្គិសនី ការកែច្នៃសំណល់រឹង ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ និងប្រព័ន្ធតាមដានវាយតម្លៃលើការអនុវត្តគោលនយោបាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំវេទិការម្ចាស់ជំនួយ ដើម្បីគាំទ្រដល់កម្មវិធីបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។