គណៈប្រតិភូគណៈកម្មការផែនការវិនិយោគកសិ កម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធន ធានទឹកនៃរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីស្វែងយល់អំពីសមិទ្ធិផល ការរីកចំរើន និងបញ្ហាប្រឈមនានា របស់ខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ គណៈប្រតិភូគណៈកម្មការផែនការវិនិយោគកសិ កម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធន ធានទឹកនៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ទ្បូយ សុផាត ប្រធានគណៈកម្មការ និងជាប្រធានប្រតិភូ បានបើកកិច្ចប្រជុំដើម្បីស្វែងយល់អំពីសមិទ្ធិផល ការរីកចំរើន និងបញ្ហាប្រឈមនានា របស់ខេត្តព្រះវិហារ ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គុយ ឆាយ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។