សង្កាត់បឹងកេងកងទី១ អញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនលោកយាយ មាឃ ផាន់នី


ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លោកស្រី ប្រាក់ ម៉ាលី ចៅ សង្កាត់បឹងកេងកងទី១ ⁣ និង ក្រមការងារនារី-យុវជនសង្កាត់ បានអញ្ជើញនាំយកនូវអំណោយឧបត្តម្ភប្រចាំខែ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចុះទៅសាកសួរសុខទុក្ខលោកយាយ មាឃ ផាន់នី អាយុ ៧៥ឆ្នាំ អតីតនាយិការ សាលាបឋសិក្សា ខេមរបុត្រ ដែលជាជីដូនរស់នៅជាមួយចៅៗកំព្រា និងមានជីវភាពក្រីក្រខ្វះខាតខ្លាំង សព្វថ្ងៃរស់នៅផ្ទះលេខ ៣៣៨⁣ E១ ផ្លូវព្រះមុនីវង្ស ភូមិ០៣ សង្កាត់បឹងកេងកងទី១⁣ ខណ្ឌចំការមន ។⁣ ព្រមជាមួយនោះ ក៏បានចូលសាកសួរសុខទុក្ខ លោកយាយ ចាប ម៉ៅ អាយុ ៦៨ ឆ្នាំ ដែលជាគ្រួសារក្រីក្ររស់នៅក្បែរនោះផងដែរ។ អំណោយឧបត្ថម្ភក្នុងឱកាសនោះមានថវិកា និង អង្ករ ៕