ពិធីសូត្រមន្តបើកឱ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សា ទួលសំបូរ សង្កាត់ព្រៃវែង


ព្រឹកថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីប្រារព្ធពិធីសូត្រមន្ត បើកឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនសាលាបឋមសិក្សាទួលសំបូរ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។