ឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងចុះឈ្វេងយល់អំពីវឌ្ឍនភាពការងារ


នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងចុះឈ្វេងយល់អំពីវឌ្ឍនភាពការងារ បន្ទាប់ពីបានរៀនចំវេទិកាថ្នាក់ស្រុកស្តីពី ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងភូមិ ឃុំមានសុវត្ថិភាពនៅមូលដ្ឋាន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។