ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បន្តចុះត្រួតពិនិត្យ និងណែនាំលើការងារស្ដារ និងកសាងប្រឡាយជើងក្អែប


នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បន្តចុះត្រួតពិនិត្យ និងណែនាំលើការងារស្ដារ និងកសាងប្រឡាយជើងក្អែបសម្រេចបានលទ្ធផលរួមមាន ៖
១.ប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ឃុំសែនដី ស្រុកសំរោងទង ១៤ខ្សែ ប្រវែង ៦ ២៥១ ម៉ែត្រ សម្រេចបាន ៤៦ ភាគរយនៃផែនការឆ្នាំ មានអ្នកចូលរួមពលកម្ម ៦៥២ នាក់ ក្នុងនោះស្រី ២៣៣ នាក់។
២.ប្រព័ន្ធធារាសាស្រ្តទំនប់អូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង មាន ០៦ខ្សែ ប្រវែង ៣ ៤៨១ ម៉ែត្រ សម្រេចបាន១០០ភាគរយ មានអ្នកចូលរួម ៣៥២ នាក់ក្នុងនោះស្រី ១៩៩ នាក់។
៣.ប្រព័ន្ធធារាសាស្ត្រអឹងស្មឹង ឃុំស្វាយចចឹបស្រុកបសេដ្ឋ ០៥ខ្សែ ប្រវែង ២ ០៨៧ ម៉ែត្រ សម្រេចបាន ៣៩ ភាគរយ មានអ្នកចូលរួម ២១០ នាក់ ក្នុងនោះស្រី ៩២ នាក់ ៕