គណៈប្រតិភូអាយប៉ាជាតិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំតាមវីដេអូអនឡាញ ស្តីពីភាពជាដៃគូអន្តរសភាអាស៊ាន (AIPA) លើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៅវិមានរដ្ឋសភា តាមរយៈប្រព័ន្ធ Video Conference


គណៈប្រតិភូអាយប៉ាជាតិកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមវីដេអូអនឡាញ ស្តីពី “ភាពជាដៃគូអន្តរសភាអាស៊ាន (AIPA) លើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅវិមានរដ្ឋសភា តាមរយៈប្រព័ន្ធ Video Conference ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈប្រតិភូសភាកម្ពុជា ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាសមាជិកក្រុមអាយប៉ាជាតិកម្ពុជា លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសមាជិកក្រុម អាយប៉ាជាតិកម្ពុជា និង ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា រួមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានសភា។