មន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះត្រួតពិនិត្យតាមបណ្តាប្រព័ន្ធធារាសាស្ត្រ


នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៧ លោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវចុះត្រួតពិនិត្យតាមបណ្តាប្រព័ន្ធធារាសាស្ត្រនៅផ្នែកខាងលើនៃអាងស្ទឹងស្លាគូ រួមមាន៖ ប្រព័ន្ធធារាសាស្ត្រ ខ្ពបត្របែក, ប្រព័ន្ធធារាសាស្ត្រទំនប់អូរសារាយ,ប្រព័ន្ធធារាសាស្ត្រទំនប់លោកព្រមទាំងប្រភពទឹកពីស្ទឹងកាត់ភ្លុកដែលជាប្រភពទឹកមួយហូរធ្លាក់មកស្ទឹងស្លាគូ ៕