ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យមើលការសាងសង់ផ្លូវ


រសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្យមើលការសាងសង់ផ្លូវ ហ៊ុន សែន កែវផុស ក្រាលកៅស៊ូDBST តភ្ជាប់ពីផ្លូវឧកញ៉ា ម៉ុង ទៅដល់ផ្លូវសម្តេចសង្ឃ ទេព វង្ស។ ប្រជាពលរដ្ឋតំបន់កែវផុស ប្រជាពលរដ្ឋស្រុកព្រៃនប់ និងប្រជាពលរដ្ឋស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងបានធ្វើដំណើរប្រាស្រ័យទាក់ទងគ្នាដោយងាយស្រួល ព្រោះយើងនឹងបានទទួលផ្លូវកៅស៊ូមួយខ្សែរប្រភេទ DBST ដ៏ល្អមួយពីក្រសួង អភិវឌន្ឍន៍ជនបទ ក្រោមការផ្តួចផ្តើម និងការសម្របសម្រួលពី ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលបានរំលេចសមិទ្ធិផលដ៏ល្អប្រសើរនេះឡើង សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ មានភាពងាយស្រួល ព្រោះលែងមានដីហុយប្រលាក់មុខ ចូលភ្នែក ចូលច្រមុះ និងជាប់ផុង ដូចឆ្នាំមុនៗទៀតហើយ។
សូមបញ្ជាក់ថាផ្លូវ ហ៊ុន សែន កែវផុស ក្រាលកៅស៊ូDBST និងការដាក់លូ តភ្ជាប់ពីផ្លូវ ឧកញ៉ា ម៉ុង ទៅដល់ផ្លូវសម្តេចសង្ឃ ទេព វង្ស ដែលមានប្រវែងសរុប១៤គីឡូម៉ែត្រ ហើយក្នុងជំហ៊ានទី១នេះ ជាគម្រោងរបស់ ក្រសួង អភិវឌ្ឍន៍ជនបទ យើងធ្វើការសាងសង់ប្រវែង៧គីឡូម៉ែត្រសិន ហើយនឹងមានការសាសង់បញ្ចប់ នៅជំហ៊ានទីពីរទៀត។ ប្រជាពលរដ្ឋដែលធ្លាប់តែជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវស្សានោះ បានអបអរសាទរ និងសូមគោរពជូនពរដល់ ឯកឧត្តម បណ្ឌិត និងលោកជំទាវ មានសុខភាពល្អ អាយុយឺនយូរដើម្បីដឹកនាំ និងអភិវឌ្ឍន៍តំបន់កែវផុស ឲ្យកាន់តែមានការរីកចម្រើនទៅមុខទៀត៕