ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី០២ ខែសីហា នេះ ឯកឧត្ដម នូ សាខន ប្រធានគណៈប្រចាំការគណៈអចោន្ត្រៃយ៍គណបក្សខេត្ត លោកជំទាវ ហ៊ុន កុសនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ១៤៩នាក់ ជាយុវជនក្នុងសង្កាត់(នៅស្នាក់ការគណបក្សសង្កាត់) ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សក្រុង ប្រធានគណបក្សសង្កាត់គ្រប់សង្កាត់ប្រធានសាខាបក្សភូមិគ្រប់ភូមិ សរុបវត្តមាន ២០០ នាក់។
ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភសមាជិកគណបក្សថ្មី ១៤៩នាក់ម្នាក់ៗ ២ម៉ឺនរៀល។
ឯកឧត្ដម នូ សាខន និង លោកជំទាវ ហ៊ុន កុសនី អញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ១៤៩នាក់
