លោកជំទាវ ប៊ន សុភី អញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងឱកាសបុណ្យរ៉យ៉ា អីុទីលអាត់ហា


កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភីអភិបាលរង
ខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពីធី រ៉យ៉ា អ៊ីទីលអាត់ហា និងចែកជូនសាច់គោដល់ប្រជាពលរដ្ឋខ្មែរ
ឥស្លាម នៅក្នុងភូមិច្រកមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានការចូលរួមពីអាជ្ញាធរដែនដី នាយក នាយកប្រតិបត្តិ បុគ្គលិកសាលាអន្តរជាតិអុីម៉ាន់ និងប្រជាពលរដ្ឋ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាៈ ដោយសារប្រទេសមានសុខសន្តិភាព ពេញលេញ​ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិយើង។ សន្តិភាពបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកជំទាវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវធ្វើអនាម័យជាប្រចាំ ហេីយកុំមើលស្រាលជំងឺកូវីដ១៩ ឱ្យសោះព្រោះជំងឺនេះជាជំងឺមួយដែលមានការរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ។

លោកជំទាវបានបន្តថាៈ ក្នុងនោះក៏ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក​ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ៕