ឯកឧត្តម ព្រំ សុភមង្គល និង លោកជំទាវ ម៉ែន ផល្លី អញ្ជើញជាអធិបតីក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារ:អនាម័យដើម្បីរួមចំណែកកាត់បន្ថយការលំបាកក្នុងកំឡុងពេលទប់ស្កាត់ជំងឺ- Covid-19 ដល់ជនរងគ្រោះដោយសារមីនស.ផ.ស និងជនមានពិការភាព


ខេត្តពោធិ៍សាត់: ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនតំណាងថ្នាក់ដឹកនាំអាជ្ញាធរមីនលោកជំទាវ ម៉ែន ផល្លី អភិបាលរងនៃគណ:អភិបាល​ខេត្តពោធិសាត់ និងលោកស្រី ប៊ុត រតនា នាយិកាប្រចាំប្រទេសនៃមូលនិធិ Sir Bobby Charlton បានចូលរួមជាគណ:អធិបតីក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារ:អនាម័យដើម្បីរួមចំណែកកាត់បន្ថយការលំបាកក្នុងកំឡុងពេលទប់ស្កាត់ជំងឺ- Covid-19 ដល់ជនរងគ្រោះដោយសារមីន/ស.ផ.ស និងជនមានពិការភាព ចំនួន ១៥០នាក់/គ្រួសារ នៅក្នុងបរិវេណសាលាបឋមសិក្សាតាលោ ដែលស្ថិតនៅក្នុងភូមិ តាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។ ពិធីខាងលើបានចូលសហការរៀបចំឡើងដោយអាជ្ញាធរមីន មូលនិធិ Sir Bobby Charlton និងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ប្រចាំខេត្តពោធិសាត់។