ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញប្រគេនទៀនព្រះវស្សា និងចែកអំណោយដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវ នឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេច វិបុលសេនាភក្តីសាយឈុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ជ្រោយចង្វារ រួមនិងឯកឧត្ដម លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ជ្រោយ ចង្វារ និង ដោយមានការចូលរួមពីលោក លោកស្រីចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ បានអញ្ជើញចូលរួម ប្រគេនទានព្រះវស្សា និងទេយ្យទាន ផ្សេងៗ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស ៣ខែ ក្នុង វត្តពោធិយារាម ( ហៅវត្តចាស់ ) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជានី ភ្នំពេញ ។ ទេយ្យទានដែលប្រគេន រួម មាន ទៀនព្រះវស្សា ចំនួនមួយគូ អង្ករ ស្ករស ទឹកដោះគោខាប់ តែ មីជាតិ ប្រេងឆា កាហ្វេ និងបច្ច័យមួយចំនួនផងដែរ ។
បន្ទាប់មក ឯកឧត្ដមប្រធាន និងសហការី បានអញ្ជើញចូលរួមពិធីចែកអំណោយជូនបង ប្អូន ប្រជាពលរដ្ឋ ដែលជាអំណោយរបស់ព្រះអង្គចៅអធិការ វត្តពោធិយារាម (ហៅ វត្តចាស់ ) ដែលមានចំនួន ១០៣គ្រួសារ ក្នុង ភូមិ១ ភូមិ២ ភូមិ៣ ក្នុង នោះ ឯកឧត្ដមប្រធាន ក៏បានចូលរួមជាថវិការផ្ទាល់ខ្លួនចែកជូនដល់បងប្រជាពលរដ្ធទាំង១០៣គ្រួសារផងដែរ ៕